10-04-2020
នៅថ្ងៃទី ០៩ ខែមេសា ឆ្នាំ២០២០ កម្លាំងសមត្ថកិច្ច របស់គណៈម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ(គ.ប.ផ.ក) បានចុះ បង្ក្រាបផលិតផលនាំចូល ស្តុកទុក និងចែកចាយខុសច្បាប់ នៅសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ដោយមានការសម្រប សម្រួល ដោយលោក សាយ ណូរ៉ា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងមានការចូលរួមពីសមត្ថកិច្ចពាក់ព័ន្ធ អាជ្ញាធរដែនដី មន្ត្រីសុខាភិបាលខណ្ឌ និងមន្ត្រីកាំកុងត្រូល នៃក្រសួងពាណិជ្ជកម្ម ។ ការចុះត្រួតពិនិត្យ នេះ គណៈកម្មាធិការអន្តរ ក្រសួង របស់ គ.ប.ផ.ក បានរកឃើញផលិតផលខុសច្បាប់ជាច្រើនមុខ សរុបចំនួនជាង ២,០០០កេស ស្មើនឹងប្រមាណ១៣តោន (សារធាតុសម្លាប់មេរោគ ម៉ាស់ និងគ្រឿងសម្អាង) ដូចមានខាងក្រោម៖
 ១-សាប៊ូកក់សក់ម៉ាក Max Care ចំនួន ៥កេស
 ២-សប៊ូកក់សក់ម៉ាក THDH ចំនួន ៥៦០កេស
 ៣-ក្រណាត់ស៊ើម សម្លាប់មេរោគ ៧០០កេស
 ៤-ម៉ាស់ម់ាក HI PM2.5 ចំនួន ៤កេស
 ៥-ជែលលាងដៃសម្លាប់មេរោគម៉ាក  SOUEEUE (៥០០ម.ល)  ចំនួន ៤៧៥កេស
 ៦-ជែលលាងដៃសម្លាប់មេរោគម៉ាក Max Care (៥៥ម.ល)  ចំនួន ៦០កេស
 ៧-Spray បណ្តុះសក់ ចំនួន ៥កេស
 ៨-Spray អាល់កុលម៉ាក Ferfanduo (១០០ម.ល)  ចំនួន ៤៥កេស
បន្ទាប់ពីបានត្រួតពិនិត្យផលិតផលទំាងនេះ សមត្ថកិច្ចចម្រុះ បានពិនិត្យ និងសន្និដ្ឋានបឋមទីតំាងនាំចូល ស្តុកទុក និងចែកចាយខាងលើមិនអនុលោមតាមច្បាប់កំណត់ដូចជា៖
​ ១-ពុំមានលើកស្លាកយីហោត្រឹមត្រូវ
 ២-ផលិតផលទាំងនេះ ពុំមានចុះបញ្ជិការ ឬលេខប្រវេទន៍ ពីក្រសួងសុខាភិបាល
 ៣ -គ្មានអញ្ញាប័ណ្ណបើកគ្រឹះស្ថានអាហរ័ណ នីហរ័ណគ្រឿងសម្អាង ពីក្រសួងសុខាភិបាល
 ៤-គ្មានលិខិតបញ្ជាក់គុណភាពផលិតផលពី ក្រសួងស្ថាប័នមានសម្ថកិច្ច
 ៥-ផលិតផលទាំងនេះ អាចនឹងអន់គុណភាព ដែលអាចប៉ះពាល់ដល់សុខភាពស្បែក
 ៦-គ្មានវិញ្ញាបនបត្របញ្ជាក់ការដាក់លក់ផលិតផលលើទីផ្សារ
 ៧-បានធ្វើការឃោសនាផ្សព្វផ្សាយផលិតផលទំាងនេះតាមបណ្តាញសង្គម Facebook ដោយមិនបានស្នើសុំការការអនុញ្ញាតពីក្រសួងសុខាភិបាល
ក្រោយពីបានពិនិត្យ និងការសន្និដ្ឋានខាងលើ សមត្ថកិច្ចចម្រុះ សម្រេចផ្អាកអជីវកម្មបណ្តោះ
អាសន្ន  ហើយផលិតផលទាំងនេះឃាត់រក្សាទុកនៅទីតាំងដដែល និងដកហូតវត្ថុតាងមួយចំនួនយកទៅធ្វើការពិសោន៍
និងសមត្ថកិច្ចចម្រុះ  គ.ប.ផ.ក  កំពុងបានបន្តនីតិវិធី ចាត់វិធានការតាមច្បាប់ ។ ទន្ទឹមនេះដែរ គ.ប.ផ.ក សូមអំពាវនាវដល់សាធារណៈជនមេត្តាចូលរួម និងសហការផ្តល់ព័ត៌មានអំពីទីតាំងចែកចាយ  ឫជនផលិត ដែលចែកចាយផលិតផលក្លែងក្លាយ-ខុសច្បាប់ ដែលធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សុខភាព និងសុវត្ថិភាពសង្គម ដោយទំនាក់ទំនងផ្តល់ព័ត៌មានតាមរយៈលេខទួរស័ព្ទ ០៨១ ៩៩៩ ៨០៨ ឬបណ្តាញសង្គមហ្វេសប៊ុក(Facebook Page) “ គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្ហាយ-Counter Counterfeit Committee ” រាល់ព័ត៌មាន របស់សាធារណៈជន ដែលរាយការណ៍មក គ.ប.ផ.ក គឺនឹងត្រូវរក្សាការសម្ងាត់ ៕






 ព្រភព: tvk