24-04-2020
បន្ទាប់ពីដាក់ឲ្យដាច់ដោយឡែករយ:ពេល ១៤ថ្ងៃ
បងប្អូនប្រជាពលរដ្ឋដែលវិលត្រឡប់ពីប្រទេសជិតខាង ដើម្បីពិនិត្យសុខភាពលើ
បញ្ហាឆ្លងជំងឺផ្លូវដង្ហើមថ្មី (កូវីដ- ១៩ ) អាជ្ញាធរស្រុក
បានរៀបចំអនុញ្ញាតឲ្យពួកគាត់ទៅកាន់លំនៅដ្ឋានវិញចំនួន៨២នាក់ បន្ទាប់ពីមិន
បានរកឃើញមានវិជ្ជាមានមេរោគ នាពីព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០នេះ ។
របាយការណ៍របស់រដ្ឋបាលស្រុកក្រឡាញ់ បង្ហាញថា
ប្រជាពលរដ្ឋធ្វើចំណាកស្រុកសរុបចំនួន ១២,០៧៩នាក់ ស្រី ៥,២៩២នាក់
ដោយស្ថានភាពជំងឺឆ្លងវីរុសកូរ៉ូណា (កូវីដ-១៩ ) កាន់តែ
រីករាលដាលខ្លំាងឡើងនៅប្រទេសជិតខាងបាន មានការបិទរោងចក្រ សហគ្រាស
និងច្រកចេញចូលរវាងប្រទេសនិងប្រទេស បាន
ធ្វើឲ្យប្រជាពលរដ្ឋក្នុងស្រុករបស់យើងត្រឡប់មកវិញយ៉ាងគំហុក ចាប់ពីថ្ងៃទី១៦
ខែមីនា ដល់ថ្ងៃទី២២ ខែមេសា ឆ្នំា២០២០ មានចំនួន ២,៩២១នាក់ ស្រី ១,៣៣៧ នាក់។
ចំនួនខាងលើនេះនៅសល់ពលករចំណាកស្រុកជាង ៨ពាន់នាក់ទៀត ដែលមិនទាន់
បានវិលត្រឡប់មកវិញនៅឡើយ ។ លោកស្រី ម៉មនី រងី្ស អភិបាលស្រុក
និងជាប្រធានអនុគណៈកម្មការប្រយុទ្ធប្រឆាំងនឹង ជម្ងឺកូវីដ ១៩ ស្រុកក្រឡាញ់
បានជួបសំណេះសំណាល ថ្លែងអំណរគុណដល់បងប្អូនប្រជាពលរដ្ឋ ដែលមានការអត់ធ្មត់
តស៊ូ ក្នុងការអនុវត្ត ទៅតាមការណែនាំរបស់រាជរដ្ឋាភិបាល និង
ការណែនាំរបស់ក្រសួងសុខាភិបាល ដែលការដាក់ឲ្យបងប្អូន ដាច់នៅដោយឡែករយ:
ពេល១៤ថ្ងៃនេះដោយជោគជ័យ ។ លោកស្រី
ក៏បានអំពាវនាវដល់ពួកគាត់ឲ្យបន្តថែទាំសុខភាពដោយធ្វើអនាម័យសំអាតនឹងសាប៊ូ
អាល់កុល និងជៀងវាងការជួបជុំចំនួនមនុស្សច្រើឲ្យបានជាដាច់ខាតក្នុងការបង្ការ
ទប់ស្កាត់ជំងឺនេះ ប៉ុន្តែបងប្អូនត្រូវចាប់ ផ្តើមរៀបចំ
មធ្យោបាយបង្កបង្កើនផលពីព្រោះរដូវវស្សាជិតចូលមកដល់ហើយ ។



0 Comments