10-04-2020
នៅព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២០នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន
នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កំពុងអញ្ជើញចូលរួមកិច្ចប្រជុំ សភា
ដើម្បីពិភាក្សា និងអនុម័តលើ (សេចក្តីព្រាងច្បាប់ ស្តីពីការគ្រងប្រទេសជាតិ
ស្ថិតក្នុងភាពអាសន្ន) ។ កិច្ចប្រជុំរដ្ឋសភានាព្រឹកថ្ងៃនេះ
នឹងដឹកនាំដោយសម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា។ សម្តេចតេជោ ហ៊ុន សែន
នាយក រដ្ឋមន្ត្រីកម្ពុជា ព្រមទាំងមានការចូលរួមពីឯកឧត្តម កើត រិទ្ធ
រដ្ឋមន្ត្រីថ្មីនៃក្រសួងយុត្តិធម៌ ដែលនឹងដឹកនាំមន្ត្រីរបស់ខ្លួន ដើម្បី
ការពារ សេចក្តីព្រាងច្បាប់មួយនេះនៅចំពោះមុខសមាជិក សមាជិការដ្ឋសភាផងដែរ ។


0 Comments