ពិធីចែកអំណោយជូនប្រជាពលរដ្ឋខ្វះខាតស្បៀង ប្រភេទ(ក្រ១ និងក្រ២) ចំនួន១១៤គ្រួសារ នៅភូមិជ្រៃក្រឹម
ពោធិ៍សាត់÷ នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២០ លោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ និងលោកស្រី ហ៊ុន ចាន់ធី ម៉ៅ ធនិន ប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្ត ព្រមទាំងលោក លោកស្រីជាច្រើនរូបទៀតបានចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនប្រជាពលរដ្ឋខ្វះខាតស្បៀង ប្រភេទ(ក្រ១ និងក្រ២) ចំនួន ១១៤គ្រួសារ រស់នៅភូមិជ្រៃក្រឹម ព្រមទាំងបញ្ចុះបឋមសិលាសាងសង់អគារទីចាត់ការថ្មីមួយខ្នង និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗមួយចំនួនទៀត ជាអំណោយរបស់សាខាសមាគមនារីខេត្ត និងសប្បុរសជន ផ្តល់ជូនសាលាបឋមសិក្សាអំពួច «ជាសាលាដាច់ស្រយ៉ាល» ស្ថិតក្នុងភូមិជ្រៃក្រឹម ឃុំផ្ទះរុង ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់។
អំណោយដែលត្រូវចែកជូនដល់ប្រជាពលរដ្ឋខ្វះខាតស្បៀង ប្រភេទ(ក្រ១ និងក្រ២)
ចំនួន១១៤គ្រួសារ រស់នៅភូមិជ្រៃក្រឹម
ដោយក្នុងមួយគ្រូសារៗទទួលបានអង្ករចំនួន១០គីឡូក្រាម ក្រម៉ា១ និងឃីត១កញ្ចប់។
ជាមួយគ្នានោះ លោក ម៉ៅ ធនិន និងលោកស្រីក៏បានប្រគេនបច្ច័យបួនតម្កល់ទុក សម្រាប់កសាងវត្តអំពួចនាឱកាសនោះផងដែរ៕
ប្រភ៖កម្ពុជា ពិត
ជាមួយគ្នានោះ លោក ម៉ៅ ធនិន និងលោកស្រីក៏បានប្រគេនបច្ច័យបួនតម្កល់ទុក សម្រាប់កសាងវត្តអំពួចនាឱកាសនោះផងដែរ៕
ប្រភ៖កម្ពុជា ពិត




0 Comments