អភិបាលរងខេត្តសៀមរាប ផ្តាំផ្ញើដល់ប្រជាសហគមន៍ថែរក្សា ការពារព្រៃឈើឱ្យបានគង់វង្ស ដើម្បីលើកកម្ពស់បរិស្ថានបៃតង
សៀមរាប៖ នៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០២០នេះ លោក ង៉ាន់ ភិរុណ អភិបាលរងខេត្ត តំណាងលោក ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប បានអញ្ជើញចូលរួម ក្នុងពិធីចែកសម្ភារៈដល់ប្រជាសហគមន៍ព្រៃឈើនៅចំការពូជឈើធ្នង់ចំនួន ៣សហគមន៍ គឺ សហគមន៍ព្រៃខ្លុង សហគមន៍ព្រៃធ្នង់ និងសហគមន៍តាច្រាញ់ ស្ថិតក្នុងឃុំតាសៀម ស្រុកស្វាយលើ ខេត្តសៀមរាប ដោយមានការអញ្ជើញចូលរួម ពីលោក ស្នងការរងនៃស្នងការដ្ឋាននគរបាលខេត្ត លោក ប្រធានក្រុមប្រឹក្សាស្រុកស្វាយលើ លោក លោកស្រី សមាជិក សមាជិកាក្រុមប្រឹក្សាស្រុក លោក អភិបាលស្រុកស្វាយលើ លោកប្រធានអនុមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក អភិបាលរងស្រុកប្រាសាទបាគង លោក នាយ នាយរងខណ្ឌរដ្ឋបាលព្រៃឈើសៀមរាប លោក នាយក នាយរងសង្កាត់ព្រៃឈេី កងកម្លាំងប្រដាប់អារុធទាំង៣ តំណាងមន្ទីរបរិស្ថាន មន្រ្តីជំនាញពាក់ព័ន្ធនានា និងតំណាងសហគមន៍ព្រៃឈេីទាំង៣។
ក្នុងពិធីនេះ លោក អភិបាលរងខេត្ត បានមានមតិសំណេះសំណាល
ណែនាំដល់បងប្អូនប្រជាសហគមន៍អោយចូលរួមទប់ស្កាត់ជំងឺកូវី១៩ (COVID-19)
និងណែនាំដល់សហគមន៍អោយបន្តការសហការគ្នាក្នុងការការពារព្រៃសហគមន៍
អោយបានគង់វង្ស ដើម្បីជាប្រយោជន៍សាធារណៈ ក៏ដូចជាការរក្សាបាននូវបរិស្ថានបៃតង ។
ជាមួយគ្នានោះដែរ លោក អភិបាលរង ក៏បាននាំយកអំណោយរបស់ លោក ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្ត ដែលរួមមាន វិទ្យុទាក់ទងចំនួន ៩គ្រឿង អាវ ៦០ ស្លាក ហាមឈូកឆាយទន្រ្ទានដីព្រៃសហគមន៍ចំនួន ៣០០ស្លាក និងថវិកាចំនួន ១,២០០,០០០រៀល ដោយក្នុងមួយសហគមន៍ទទួលបានវិទ្យាទាក់ទងចំនួន ៣គ្រឿង អាវ ២០ ស្លាកសញ្ញាចំនួន ១០០ស្លាក ថវិកាចំនួន ៤០០,០០០រៀល និងបានឧបត្ថម្ភថវិកាដល់កងកម្លាំងប្រដាប់អាវុធទាំង៣ចំនួន ១,២០០,០០០រៀល ដោយក្នុងមួយអង្គភាពទទួលបានថវិកាចំនួន ៤០០,០០០រៀល ព្រមទាំងបានចូលរួមដាំកូនឈើ ចុះពិនិត្យដើមមឈើពូជ និងថតរូប អនុស្សាវរីយ៍ផងដែរ។
ប្រភព៖កម្ពុជាពិត

0 Comments