17-04-2020
ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត
និងជាប្រធានគណៈកម្មការប្រយុទ្ធនឹងជំងឺកូវីដ-១៩ខេត្តកំពង់ចាម
បានទទួលអំណោយថវិកា ពីថ្នាក់ដឹកនាំ និងមន្ត្រីរាជការ
នៃមន្ទីរសុខាភិបាលខេត្តកំពង់ចាម ដែលដឹកនាំដោយលោកវេជ្ជបណ្ឌិត គឹម ស៊ួភិរុណ
ជាថវិកាចំនួន ៥,១៦០,០០០ រៀល (ប្រាំលានមួយសែនប្រាំមួយម៉ឺនរៀល)
ដើម្បីចូលរួមក្នុងយុទ្ធនាការប្រយុទ្ធទប់ស្កាត់ការរីករាល ដាលនៃជំងឺ កូវីដូ
-១៩ ។ សូមបញ្ជាក់ផងដែរថា កាលពីរសៀលថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២០
គណៈកម្មការប្រយុទ្ធនឹងជំងឺកូវិដ-១៩ខេត្តកំពង់ចាម
ក៏បានទទួលអំណោយពីសាស្ត្រាចារ្យ បុគ្គលិក និស្សិតនៃសាកលវិទ្យាល័យ គ្រប់គ្រង
និងសេដ្ឋកិច្ច UME សាខាខេត្តកំពង់ចាម ដឹកនាំដោយលោក ម៉ៅ ឌុង និងសហការី
នូវថវិកាចំនួន ៦០០៥,០០០ រៀល (ប្រាំមួយលានប្រាំពាន់រៀល)ផងដែរ
។ក្នុងឱកាសនៃការ ទទួលអំណោយខាងលើឯកឧត្តម អ៊ុន ចាន់ដា
បានថ្លែងអំណរគុណដល់សប្បុរសជនដែលបាន បរិច្ចាគនូវទ្រព្យធនផ្ទាល់ ខ្លួនដោយ
ស្ម័គ្រចិត្ត ក្នុងសកម្មភាពប្រយុទ្ធទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩
ដោយលោកអភិបាលខេត្ត បានប្រគល់លិខិតថ្លែងអំណរ គុណជូនសប្បុរសជនវិញជាការតបផងដែរ
។
0 Comments