17-04-2020
នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២០នេះក្រសួងសុខាភិបាល បានចេញប្រកាសថា
មិនមានករណីអ្នកជំងឺកូវីដ១៩ឆ្លងថ្មី និងមិនមាន ករណីជាសះស្បើយឡើយ ។
ខណៈចំនួនសរុបនៃអ្នកជាសះស្បើយស្ថិតនៅ៩៨នាក់
និងអ្នកកំពុងសម្រាកព្យាបាលជំងឺកូវីដ ស្ថិត នៅចំនួន២៤នាក់
នៃអ្នកឆ្លងសរុប១២២នាក់ ។ បើគិតត្រឹមព្រឹកថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២០នេះ ។
នេះបើតាមការប្រកាសរបស់ ក្រសួងសុខាភិបាល បើតាមការប្រកាសរបស់ក្រសួងសុខាភិបាល
ត្រឹមម៉ោង០៧:០០ព្រឹក ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២០ ស្ថានភាព ជំងឺកូវីដ១៩
នៅកម្ពុជា មានអ្នកជំងឺកូវីដ១៩ ដែលត្រូវបានព្យាបាលជាសះស្បើយសរុបកើនដល់
៩៨នាក់ (ស្មើនឹង ៨០,៣៣% ធៀប នឹងចំនួនអ្នក មានវីរុសកូវីដ-១៩ទាំងអស់)
ដែលមានបុរសជនជាតិចិន ០១នាក់ ស្ត្រីជនជាតិអង់គ្លេស ០៣នាក់ បុរស ជនជាតិ
អង់គ្លេស ០១នាក់ បុរសជនជាតិប៊ែលហ្សិក ០១នាក់ បុរសជនជាតិបារាំង ១៧នាក់
(ក្នុងនេះ មានទារកអាយុ ០៤ខែ) ស្ត្រីជនជាតិ បារាំង ២០នាក់
បុរសជនជាតិម៉ាឡេស៊ី១២នាក់ បុរសជនជាតិ ឥណ្ឌូណេស៊ី ០២នាក់ បុរសជនជាតិខ្មែរ
៣៦នាក់ និងស្ត្រីជនជាតិខ្មែរ ០៥នាក់ (គិតចាប់ពីខែមករាដល់ បច្ចុប្បន្ននេះ) ។
ដោយឡែក អ្នកដែលកំពុងសម្រាកព្យាបាល សរុបនៅសល់ចំនួន ២៤នាក់ (ស្ត្រី១០នាក់
និងបុរស ១៤នាក់) នៅតាមមន្ទីរពេទ្យរដ្ឋនៅថ្នាក់ជាតិ និងថ្នាក់ខេត្ត ។
សរុបអ្នកមានវីរុសកូវីដ-១៩ ដែលបានរក ឃើញទាំងអស់
(រាប់ទាំងអ្នកដែលបានព្យាបាលជាសះស្បើយ និង អ្នកដែលកំពុងព្យាបាល)
នៅទូទាំងប្រទេសសរុបចំនួន ១២២នាក់ (ស្រ្តី ៣៨នាក់ និងបុរស ៨៤នាក់) ។
ប្រភព: ទទក
0 Comments