16-04-2020
នាព្រឹកថ្ងៃពុធ ៨រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២០ នៅទីស្តីការក្រសួង ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានជួបពិភាក្សាការងារជាមួយលោក Yuya Yao នាយកប្រតិបត្តិក្រុមហ៊ុន Huawei ប្រចាំនៅក្នុងប្រទេសកម្ពុជា ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីបច្ចេកទេសក្រោមឱ វាទក្រសួងពាក់ព័ន្ធ ផងដែរ ។ ជំនួបនេះធ្វើឡើងក្នុងគោលបំណង ដើម្បីពិភាក្សាពីវឌ្ឍនភាពកិច្ចសហប្រតិបត្តិការកន្លងមក និងការងារត្រូវអនុវត្តបន្ត ជាពិសេសការអភិវឌ្ឍបច្ចេកវិទ្យាទូរគមនាគមន៍ជំនាន់ទី៥ (5G) ។ លោក Yuya Yao បានជម្រាបជូន ឯកឧត្តមរដ្ឋមន្ត្រី អំពីសកម្ម ភាពធុរកិច្ចរបស់ក្រុមហ៊ុន Huawei ដែលបាន វិនិយោគលើវិស័យបច្ចេកវិទ្យាព័ត៌មាន និងទូរគមនាគមន៍ ចាប់តាំងពីឆ្នាំ ១៩៩៩ មក ដែលបានផ្តល់ការងារដល់ប្រជាជនកម្ពុជា និងរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា។ លោក Yuya Yao បានបញ្ជាក់ផងដែរ ថា ក្រុមហ៊ុន Huawei នឹងបន្តវិនិយោគបន្ថែម មិនត្រឹមតែក្នុងវិស័យទូរគមនាគមន៍ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងពង្រីកសកម្មភាពធុរ កិច្ចផ្សេងទៀត ក្នុងវិស័យឌីជីថលផងដែរ ។ ឯកឧត្តមរដ្ឋមន្ត្រី បានជម្រាបជូនក្រុមហ៊ុនអំពីការងារអាទិភាពរបស់ ក្រសួងក្នុងការ បង្កើតបរិស្ថានសម្រាប់ការរីកលូតលាស់វិស័យឌីជីថល និងស្នើឱ្យក្រុមហ៊ុនពិនិត្យលទ្ធភាពផ្តល់ការគំាទ្រតាមរយៈជំនាញ និងបទ ពិសោធន៍របស់ខ្លួនលើកិច្ចសហប្រតិបត្តិការជាមួយវិទ្យាស្ថានជាតិប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌ មាន (NIPTICT) ដើម្បីបណ្តុះបណ្តាលកសាងសមត្ថភាពមន្រ្តីរាជការក្រសួង និងនិស្សិត ព្រមទាំងការប្រើប្រាស់អ៊ីនធឺណិត និង បច្ចេកវិទ្យាបានទូលំទូលាយក្នុងចំណោមប្រជាពលរដ្ឋទូទៅ ។ ជាការឆ្លើយតប លោកនាយកប្រតិបត្តិក្រុមហ៊ុន Huawei បាន ទទួលយកសំណើនានារបស់ ឯកឧត្តមរដ្ឋមន្រ្តី និង សន្យាសហការធ្វើការយ៉ាងជិតស្និទ្ធជាមួយក្រុមមន្ត្រី ជំនាញក្រោម ឱវាទ ក្រសួងលើគម្រោងនានា ដែលពាក់ព័ន្ធនឹងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍សំខាន់ៗរបស់កម្ពុជា ។
———
 
ប្រភព:tvk