21-04-2020
ឯកឧត្តម ទៀ សីហា អភិបាលនៃគណ:អភិបាលខេត្ត បានជួបសំណេះសំ
ណាលជាមួយរដ្ឋបាលក្រុងលីស៊ួយ ខេត្តជឺជាំ ដែលដឹក នាំដោយលោក Mei Zhongmin
អនុប្រធានសមាគម ពាណិជ្ជកម្មខេត្តជឺជាំង ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ។
ក្នុងឱកាស នោះ លោក Mei Zhongmin បាននាំអំណោយជាគ្រឿងបរិក្ខាពេទ្យ មានម៉ាស់
N95 ចំនួន៥០០ សម្លៀកបំពាក់ពេទ្យ ១០០កំប្លេរ និង ម៉ាសធម្មតាចំនួន១ម៉ឺនម៉ាស
មកផ្តល់ជូនរដ្ឋបាលខេត្តសៀមរាប នាព្រឹកថ្ងៃទី២០ ខែ មេសា ឆ្នាំ ២០២០
។មានប្រសាសន៍សំណេះ សំណាលនោះលោក Mei Zhongmin ក៏បានលើកឡើងផងដែរ
អំពីកិច្ចសហប្រតិបត្តិការល្អ រវាងកម្ពុជា ចិន ពិសេសខេត្តសៀម រាប
និងក្រុងលីស៊ួយ នៃខេត្តជឺជាំង ប្រទេសចិន
ខណ:ប្រទេសយើងទាំងពីរបាននឹងកំពុងជួបវិបត្តិជំងែកូវិដ ១៩ ដូចគ្នា ។ កន្លង
មករដ្ឋបាលខេត្តសៀមរាប ធ្លាប់បានជួយឧបត្ថម្ភនូវសម្ភារៈបរិក្ខាពេទ្យ
ក្នុងនាមជាបងប្អូនរួមជីវិតតែមួយ ក្នុងការរួមគ្នាប្រយុទ្
ធប្រឆាំងនឹងជម្ងឺឆ្លងកូវិដ១៩។ លោកបានបន្តទៀតថា
ដោយកាយវិកាដ៏សប្បុរសធម៌របស់រដ្ឋបាលខេត្តសៀមរាប ដែលធ្វើឲ្យក្រុង
ខេត្តសម្ព័ន្ធមេត្រីភាពនឹងគ្នា មិនអាចបំភ្លេចបាននូវគ្រាលំបាកនោះឡើយ ។
ក្នុងនោះដែរលោកក៏បានសាទរចំពោះកម្ពុជា បានព្យា បាលជាសះស្បើយជាបន្តបន្ទាប់
ហើយប៉ុន្មានថ្ងៃនេះមិនបានរកឃើញអ្នកឆ្លងជម្ងឺកូវិដ១៩ថ្មីទៀតឡើយ
ទាំងនេះគឺជាសញ្ញាដ៏ល្អ របស់រាជរដ្ឋាភិបាលកម្ពុជា និងក្រសួង
សុខាភិបាលដែលមានវិធីសាស្ត្រ ក្នុងការទប់ស្កាត់
ការពារការរីករាលដាលនៃជម្ងឺកូវិដ១៩ ។ ឯកឧត្តម ទៀ សីហា ក៏បានរំលឹកថា
ខេត្តសៀមរាប មានចំណងសម្ព័ន្ធមេត្រីភាពជាមួយខេត្ត-ក្រុងចំនួន៤នៃប្រទេសចិន
កន្លង មកភាគីចិននិងកម្ពុជា
បានចាប់ដៃគ្នាក្នុងក្របខ័ណ្ឌនៃកិច្ចសហការប្រតិបត្តិការយ៉ាងល្អប្រសើរលើគ្រប់វិស័យ
ដើម្បីការអភិវឌ្ឍន៍ រួមគ្នា ។
សម្រាប់ស្ថិតក្នុងគ្រាដ៏លំបាកនៃវិបត្តិកូវីដ-១៩នេះ
បានបង្កើនកម្រឹតលើអត្ថន័យបន្ថែមទៀត នៃការរួមជីវិតតែមួយ លើ
ចំណងសម្ព័ន្ធមេត្រីភាពនេះ ។ ការគាំទ្ររបស់ភាគីចិន និងការផ្តល់ជំនួយសម្ភារៈ
បរិក្ខានិងអ្នកជំនាញវេជ្ជសាស្រ្តមកកាន់កម្ពុជា
គឺជាការយកចិត្តទុកដាក់លើសពីក្របខ័ណ្ឌនៃចំណងមិត្តភាព
តែជាការរួមបេះដួងតែមួយជាបងប្អូនចិន-កម្ពុជា ។
0 Comments