21-04-2020
ព្រឹកថ្ងៃទី ២០ ខែមេសា ឆ្នាំ២០២០នេះ រដ្ឋបាលខេត្តកំពង់ចាម
បានបំពាក់ម៉ាស៊ីន បាញ់ទឹកអាកុល សម្រាប់សម្លាប់មេរោគ ដោយ ស្វ័យប្រវត្តិ
ចំនួន ០៦គ្រឿង ដល់មន្ត្រីរាជការ និងសាធារណជន
ដែលបានចូលមកទទួលសេវានៅសាលាខេត្តកំពង់ចាម ។ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល
នៃគណៈអភិបាលខេត្តកំពង់ចាម
និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធនឹងជំងឺកូវីដ១៩ បានរៀបចំម៉ាស៊ីន
ស្វ័យប្រវត្តិចំនួន ប្រាំមួយគ្រឿង នៅតាមទីតាំងផ្តល់សេវាសំខាន់ៗ
នៅរដ្ឋបាលខេត្តកំពង់ចាម ដើម្បីបង្ការ ទប់ស្កាត់ ការឆ្លងរាតត្បាត
នៃជំងឺកូវីដ ១៩ ។ បើទោះបី អ្នកជំងឺ កូវីដ១៩ ទាំង១៦ នាក់ ក្នុងខេត្តកំពង់ចាម
បានជាស្បះស្បើយអស់ហើយក្តី ក៏អាជ្ញារធរគ្រប់ លំដាប់ថ្នាក់
បន្តយកចិត្តទុក្ខដាក់ចាត់វិធានការផ្សព្វផ្សាយ អប់រំអនាម័យ
និងការការពារការរាតត្បាតនៃជម្ងឺកូវីដ១៩ ដោយមិន មាន ការធ្វេសប្រហែសឡើយ
ពោលគឺការពារ ប្រសើរ ជាងព្យាបាល ។ អជ្ញាធរខេត្ត បានដាក់ចេញនូវ
វិធានការបង្ការ ទប់ស្កាត់ ការឆ្លង រាតត្បាតនៃជំងឺកូវីដ១៩ និងសូមអំពាវនាវ
ដល់ បងប្អូន ប្រជាពលរដ្ឋ ឲ្យអនុវត្តយ៉ាងខ្ជាប់ខ្ជួន
នូវការថែរក្សាអនាម័យផ្ទាល់ខ្លួន ក្នុង គ្រួសារ កន្លែងធ្វើការ ក៏ដូចជា នៅ
ទីសាធារណៈ ជៀសវាងការជួបជុំគ្នា ក្នុងពិធីធំៗ និងត្រូវពាក់ម៉ាស់
លាងសម្អាតដៃដោយសាប៊ូ អាល់កុល ឬជែលសម្លាប់មេរោគ ជាប់ជាប្រចាំតាមការណែនាំ
របស់ក្រសួងសុខាភិបាល ។
0 Comments