កំពង់ឆ្នាំង៖ លោក សាន់ យូ អភិបាលរងខេត្តកំពង់ឆ្នាំង នៅថ្ងៃទី២៩ ខែមេសា
ឆ្នាំ២០២០ បានអញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ
និងមន្ត្រីរាជការរបស់មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី
ខេត្តកំពង់ឆ្នាំង។
នៅក្នុងពិធីជួបសំណេះសំណាលនេះ លោកអភិបាលរងខេត្ត
បានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំ
និងមន្ត្រីរាជការរបស់មន្ទីរទាំងអស់ដែលកន្លងមកបានខិតខំប្រឹងប្រែងអនុវត្តការងារទទួលបានលទ្ធផលល្អប្រសើរ។
បន្ថែមពីនេះទៀត លោកក៏បានជំរុញឱ្យថ្នាក់ដឹកនាំ
និងមន្ត្រីរាជការរបស់មន្ទីរទាំងអស់ បន្តខិតខំអនុវត្តការងារ
ពិសេសការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ
ឱ្យទទួលបានប្រសិទ្ធភាពខ្ពស់បន្ថែមទៀតផងដែរ ៕
ប្រភព៖ កម្ពូជា ពិត
0 Comments