មានមនុស្សជាង ២៧,០០០ នាក់បានស្លាប់ដោយសារCoronavirusនៅប្រទេសអ៊ីតាលី
ទិន្នន័យពីទីភ្នាក់ងារការពារជនស៊ីវិលអ៊ីតាលីបានបង្ហាញកាលពីថ្ងៃពុធថាយ៉ាងហោចណាស់មានមនុស្ស ២៧៦៨២ នាក់ដែលមាន Covid-19 បានស្លាប់នៅប្រទេសអ៊ីតាលីចាប់តាំងពីដើមមក។
ចំនួនករណីសកម្មនៅក្នុងប្រទេសមានចំនួន ១០៤.៦៥៧ ករណី។ ចំនួនករណីសរុបនៅក្នុងប្រទេសអ៊ីតាលីរួមទាំងការស្លាប់និងការជាសះស្បើយឥឡូវមានចំនួន ២០៣.៥៩១ ករណី។
បុគ្គលិកសុខាភិបាលជាង ២ ម៉ឺននាក់បានឆ្លងវីរុសនេះដោយយោងតាមវិទ្យាស្ថានជាតិសុខភាពរបស់ខ្លួន។ យោងតាមសមាគមគ្រូពេទ្យបានអោយដឹងថាយ៉ាងហោចណាស់មានគ្រូពេទ្យចំនួន ១៥៣ នាក់បានស្លាប់ដោយសារជំងឺCoronavirusនេះ។
ប្រភព៖CNN

0 Comments