16-04-2020
នៅទីស្តីការក្រសួងមហាផ្ទៃ នារសៀលថ្ងៃពុធ ទី១៥ ខែមេសា ឆ្នាំ២០២០
ក្រសួងមហាផ្ទៃ បើកកិច្ចប្រជុំពិនិត្យពិភាក្សាលើសេចក្តីព្រាង
ច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម
ក្រោមអធិបតីភាព ឯកឧត្តម ងី ច័ន្ទ្រផល រដ្ឋលេខាធិការ ក្រសួង មហាផ្ទៃ
និងជាប្រធានក្រុមការងារ ដោយមានការចូលរួមពី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ
សមាជិកក្រុមការងាររៀបចំតាក់ តែង
សេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់
និងហិរញ្ញប្បទានភេរវកម្ម ស្ថាប័ន អង្គភាព និងមន្រ្តីពាក់ព័ន្ធជាច្រើនផងដែរ
។សូម ជម្រាបថា ច្បាប់នេះមានគោលបំណងដាក់ចេញនូវវិធានការ
ដើម្បីប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម ព្រមទាំង ការ
រៀបចំចាត់ចែង និងត្រួតពិនិត្យ ការប្រតិបត្តិវិធានការទាំងនោះ ។ ជាងនេះទៀត
ច្បាប់នេះ និងបទប្បញ្ញត្តិផ្សេងទៀតសម្រាប់ ប្រតិ បត្តិច្បាប់នេះ
ត្រូវអនុវត្តសម្រាប់ទប់ស្កាត់ និងត្រួតពិនិត្យការសម្អាតប្រាក់
និងហិរញ្ញប្បទានភេរវកម្ម ។
ប្រភព: tvk
0 Comments