ស្វាយរៀង៖ នៅរសៀលថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០ ក្រុមការងារសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង ដឹកនាំដោយលោកស្រី ដួង វណ្ណា ប្រធានកិត្តិយសសាខា និងសហការី បាននាំយកអំណោយមនុស្សធម៌របស់សាខា ចុះសួរសុខទុក្ខ និងផ្តល់ជូនគ្រួសាររងគ្រោះដោយសារអគ្គីភ័យ ១ គ្រួសារ ឈ្មោះ រាម យ៉ាត អាយុ ៦៦ ឆ្នាំ រស់នៅភូមិជៀសឫស្សី ឃុំកំពង់ចំឡង មូលហេតុដោយសាររាលភ្លើងចង្រ្កានពេលដាំបាយនៅលើផ្ទះ បណ្តាលឲ្យឆេះផ្ទះទំហំផ្ទះ ៤X៦ m ដំបូលស័ង្កសី ជញ្ជាំងស្លឹក ខូចខាតទាំងស្រុងរួមនិងសម្ភារប្រើប្រាស់ ។
មានប្រសាសន៍សំណេះសំណាលនាឱកាសនោះ លោកស្រី ដួង វណ្ណា
បានចូលរួមសោកស្តាយនូការបាត់បង់ផ្ទះសម្បែង សម្ភារប្រើប្រាស់នាពេលនេះ
និងបាននាំមកនូវការផ្តាំផ្ញើសួរសុខទុក្ខ ពីសំណាក់លោកស្រី ប៊ុន រ៉ានី ហ៊ុនសែន
ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះគ្រួសាររងគ្រោះទាំងអស់ដោយក្តីនឹករឭក។
ជាមួយគ្នានេះលោកស្រី ក៏បានបញ្ជាក់ថា កាកបាទក្រហមកម្ពុជាដែលមានលោកស្រី ប៊ុន
រ៉ានី ហ៊ុនសែន
ជាប្រធានតែងតែយកចិត្តទុកដាក់យ៉ាងខ្លាំងដល់សុខទុក្ខប្រជាពលរដ្ឋទូទៅ
ទោះបីស្ថិតនៅក្នុងស្ថានភាពលំបាកយ៉ាងណាក៏ដោយ ហើយការចុះជួយសង្គ្រោះទៀតសោត
គឺធ្វើឡើងដោយមិនប្រកាន់វណ្ណៈ ពូជសាសន៍ សាសនា ពណ៌សម្បុរ
ឬនិន្នាការនយោបាយអ្វីឡើយ។
ជាមួយគ្នានេះផងដែរលោកស្រី ដួង វណ្ណា ក៏បានលើកទឹកចិត្តដល់គ្រួសាររងគ្រោះសូមកុំអស់សង្ឃឹម ត្រូវមានការសាមគ្គីភាពក្នុងគ្រួសារ ត្រូវពង្រឹងជីវភាពបន្ថែមទៀត ដោយខិតខំធ្វើការរកប្រាក់ចំណូលតាមជំនាញរៀងៗខ្លួន ពីព្រោះអំណោយដែលបានផ្តល់ជូនពេលនេះ អាចជួយសម្រាលការលំបាកបានមួយគ្រាតែប៉ុណ្ណោះ លោកស្រី ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់សូម មានការប្រុងប្រយ័ត្នចំពោះការប្រើប្រាស់ភ្លើង ទាន ធូប ចង្ក្រាន និងចរន្តអគ្គិសនីដែលជាប្រភពនៃគ្រោះថ្នាក់ និងត្រូវត្រៀមឧបករណ៍ពន្លត់អគ្គីភ័យ និងទឹកនៅក្នុងពាងជាប់ជាប្រចាំ ។ លោកស្រី បានផ្តាំផ្ញើដល់អាជ្ញាធរភូមិ ឃុំ ត្រូវសហការគ្នាជួយរៀបចំសាងសង់ផ្ទះគាត់ដើម្បីជាជម្រកសម្រាប់ស្នាក់នៅបន្ត។
អំណោយដែលបានផ្តល់ជូនរួមមាន៖ អង្ករ ៥០ គីឡូក្រាម កៅស៊ូតង់ ១ ធុងទឹកជ័រ ១ ឆ្នាំងបាយ សម្លរ ២ កន្ទេលបត់ ១ មី ១ កេស ត្រីខ ១០ កំប៉ុង ទឹកស៊ីអ៊ីវ ៦ ដប មុង ១ ភួយ ១ ក្រម៉ា ១ សារុង ១ និងថវិកា ៤០០,០០០ រៀល លោកស្រី ក៏បាននាំយកថវិការបស់លោកស្រី ម៉ែន សំអន ឧបត្ថម្ភ បន្ថែមដល់គ្រួសាររងគ្រោះចំនួន ៥០០,០០០ រៀល ផងដែរ៕
ប្រភព៖កម្ពុជា ពិត

0 Comments