ក្រចេះ៖ នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២០ លោក វ៉ា ថន អភិបាលខេត្តក្រចេះ បានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារ ប្រចាំខែឧសភា ឆ្នាំ២០២០ និង លើកទិសដៅបន្តរបស់រដ្ឋបាលខេត្តក្រចេះ ដោយមានការចូលរួមពីអភិបាលរងខេត្ត និងប្រធានមន្ទីរជុំវិញខេត្តផងដែរ ។
លោក វ៉ា ថន មានប្រសាសន៍ថា អង្គភាពជុំវិញខេត្ត ត្រូវតែសម្រេចអោយបាន ការងារមួយប្រកបដោយប្រសិទ្ធភាពខ្ពស់ ប្រតិបត្តិតាមតួនាទី ភារកិច្ចរបស់ខ្លួនដោយមានផែនការ សកម្មភាព ការងារ ច្បាស់លាស់ ស្របតាមគោលនយោបាយយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល ដែលមានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាថ្នាក់ដឹកនាំ ។ ជាពិសេស បន្តយកចិត្តទុកដាក់ចូលរួមផ្សព្វផ្សាយ អប់រំ អំពីវិធានការ ការពារការរីករាល ដាល ជំងឺកូវីដ-១៩ អោយប្រជាពលរដ្ឋ បានយល់ស្របតាមការណែនាំរបស់ក្រសួងសុខាភិបាល បានកំណត់ក្នុងអំឡុងពេលនៃការរីករាលដាលជំងឺកូវីដ -១៩។
លោកអភិបាលខេត្ត
ក៏បានជម្រុញដល់អាជ្ញាធរពាក់ព័ន្ធទាំងអស់ត្រូវបន្តយកចិត្តទុកដាក់ថែរក្សាសន្តិសុខ
សណ្តាប់ធ្នាប់សង្គមនៅក្នុងខេត្តឲ្យបានល្អប្រសើរ
រដ្ឋបាលក្រុង-ស្រុកត្រូវសហការពន្លឿនការងារធ្វើអត្តសញ្ញាណកម្មគ្រួសារក្រីក្រនៅមូលដ្ឋាន
ឱ្យទាន់ពេលវេលា និងចំទិសដៅស្របតាមការកំណត់ របស់ក្រសួងមហាផ្ទៃ
រដ្ឋបាលក្រុង-ស្រុក និងអង្គភាពពាក់ព័ន្ធទាំងអស់ត្រូវពង្រឹងវិធានការ
អនុវត្តក្នុងការគ្រប់គ្រង និងថែរក្សាការពារដីរដ្ឋឲ្យមានប្រសិទ្ធភាពខ្ពស់ ។
ជាពិសេសទប់ស្កាត់ការរំលោភដីចំណីផ្លូវ ចំណីទន្លេ បឹង បួរ ព្រែក
បន្តទប់ស្កាត់រាល់ការសាងសង់ខុសច្បាប់ និងសំណង់អនាធិបតេយ្យគ្រប់ប្រភេទ
និងជំរុញប្រជាពលរដ្ឋស្នើសុំច្បាប់អនុញ្ញាតសាងសង់ឲ្យបានត្រឹមត្រូវ
បន្តពង្រឹងការយុទ្ធនាការផ្សព្វផ្សាយអប់រំ ទៅដល់ប្រជាពលរដ្ឋពាក់ព័ន្ធ
និងជំងឺឆ្លងកូវីដ១៩ បន្តការសហការចូលរួមឧបត្ថម្ភ គាំទ្រទៅដល់ប្រជាពលរដ្ឋ
ដែលរងផលប៉ះពាល់បញ្ហាជីវភាពដោយសារជំងឺកូវីដ១៩នៅក្នុងខេត្ត ។
លោកបានកោតសរសើរ ដល់ ថ្នាក់ដឹកនាំ ខេត្ត មន្ត្រីរាជការ កងកំលាំងប្រដាប់អាវុធ គ្រប់ ប្រភេទ អាជ្ញាធរ គ្រប់លំដាប់ថ្នាក់ អនុវត្តតាម តួនាទី ភារកិច្ច របស់ខ្លួន ក្នុងការពង្រឹង និងថែរក្សា សន្តិសុខ នយោបាយ សន្តិសុខសង្គម និងបង្កើនការអភិវឌ្ឍន៍ ចូលរួមចំណែកយ៉ាងសកម្មជាមួយ រាជរដ្ឋាភិបាល ក្នុងលើកកំពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ នៅមូលដ្ឋាន៕
លោកបានកោតសរសើរ ដល់ ថ្នាក់ដឹកនាំ ខេត្ត មន្ត្រីរាជការ កងកំលាំងប្រដាប់អាវុធ គ្រប់ ប្រភេទ អាជ្ញាធរ គ្រប់លំដាប់ថ្នាក់ អនុវត្តតាម តួនាទី ភារកិច្ច របស់ខ្លួន ក្នុងការពង្រឹង និងថែរក្សា សន្តិសុខ នយោបាយ សន្តិសុខសង្គម និងបង្កើនការអភិវឌ្ឍន៍ ចូលរួមចំណែកយ៉ាងសកម្មជាមួយ រាជរដ្ឋាភិបាល ក្នុងលើកកំពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ នៅមូលដ្ឋាន៕



0 Comments