កែប៖ នៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២០ រដ្ឋបាលខេត្តកែប បានរៀបចំពិធីជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្រ្តីរាជការ និងមន្រ្តីជាប់កិច្ចសន្យាទាំងអស់ នៃសាលាខេត្តកែបក្រោមអធិបតីភាព លោក សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្ត។
ថ្លែងនៅក្នុងពិធីសណេះសំណាលនេះ លោកអភិបាលនៃគណៈអភិបាលខេត្ត បានថ្លែងអំណរគុណដល់មន្រ្តីគ្រប់រូប គ្រប់ផ្នែកដែលបានខិតខំបំពេញការងារជូនខេត្តក្នុងរយៈពេលកន្លងមក។ ទន្ទឹមនឹងនេះលោកក៏បានណែនាំដល់មន្រ្តីគ្រប់ជាន់ថ្នាក់ត្រូវខិតខំបន្ថែមទៀត លើការអនុវត្តតួនាទីភារកិច្ចអោយបានល្អ គោរពវិន័យការងារ និងគោរពគ្នាទៅវិញទៅមកជាពិសេសឋានានុក្រមការងារ។
ទន្ទឹមនឹងនេះ លោកក៏បានណែនាំដល់មន្រ្តីគ្រប់រូបបង្កើនការសិក្សារៀនសូត្រនូវអ្វីដែលមានការខ្វះចន្លោះពីរៀមច្បង អ្នកជុំវិញខ្លួនក៏ដូចជាលិខិតបទដ្ឋានផ្សេង ដើម្បីពង្រឹងប្រសិទ្ធភាពក្នុងការអនុវត្តតួនាទី ភារកិច្ច ។
លោកអភិបាលខេត្ត ក៏បានប្រគល់ជូនសម្ភារៈការិយាល័យមួយចំនួនដល់មន្រ្តីតាមទីចាត់ការ និងអង្គភាពផ្សេងៗមានដូចជាកុំព្យូទ័រចំនួន១០គ្រឿង Drone ថតរូប ០១គ្រឿង ម៉ាស់ និងវត្ថុអនុស្សាវរីយ៍ផងដែរ៕


 ប្រភព៖កម្ពុជា ពិត