15-04-2020
ប្រតិភូខេត្តសៀមរាប ដឹកនាំដោយឯកឧត្តម ទៀ សីហា អភិបាល នៃគណ:អភិបាលខេត្ត បានដឹកនាំប្រតិភូជាថ្នាក់ដឹកមន្ទីរ អង្គភាព ក្នុងខេត្ត ចុះត្រួតពិនិត្យកម្លាំងចម្រុះដែលអនុវត្តបទបញ្ជា ០០២ របស់រាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់ការធ្វើដំណើរ ឆ្លងកាត់នៅតាម ព្រំប្រទល់ខេត្តពីសំណាក់បងប្អូនប្រជាពលរដ្ឋ និងការជួបសំណេះសំណាលជាមួយក្រុម អនុវត្តការងារចត្តឡីស័ក ដែលជាមេភូមិ មេឃុំ ស្រុក នៅក្នុងស្រុកស្រីស្នំ និងស្រុកក្រឡាញ់ នាថ្ងៃអង្គារ ទី១៤ ខែមេសា ឆ្នាំ២០២០ ។ ក្នុងឱកាសដំណើរបេសកកម្មនោះ ឯក ឧត្តមអភិបាលខេត្ត និងប្រតិភូ បានចុះទៅព្រំប្រទល់ខេត្តរួមមាន÷ - ខេត្តសៀមរាប និងខេត្តឧត្ដរមានជ័យ( ផ្លូវជាតិលេខ ៦៨ ) - ខេត្ត សៀមរាបនិងខេត្តបន្ទាយមានជ័យ ( ផ្លូវជាតិលេខ ៦ ) និងមានការចុះជួបក្រុមការងារទទួលបងប្អូនប្រជាពលករដែល វិលត្រឡប់ មកពីប្រទេសថៃ ដើម្បីស្តាប់ស្ថានភាពលទ្ធផលការងារ ពិធីជួបសំណេះសំណាល និងចែកអំណោយជាគ្រឿងឧបភោគ បរិភោគ សម្រាប់ពេលបំពេញការងារ ក្នុងនោះមានមេភូមិ អ្នកភូមិ សមាជិកភូមិ នៅក្នុងឃុំទាំង ៦ ស្រុកស្រីស្នំ និងឃុំ ពីរក្នុងស្រុកក្រឡាញ់ គឺឃុំក្រឡាញ់ និងឃុំកំពង់ថ្កូវ  ។