14-04-2020
នៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២០នេះក្រសួងសុខាភិបាល
បានចេញប្រកាសនូវដំណឹងដ៏សែនរីករាយដល់ប្រជាពលរដ្ឋបន្តទៀតថា អ្នកជំងឺកូវីដ១៩
បានជាសះស្បើយរហូតដល់ ១៤នាក់ថ្មីទៀត
ធ្វើឲ្យចំនួនអ្នកជាសះស្បើយកើនឡើងរហូតដល់៩១នាក់ ហើយ
ពិសេសបំផុតគ្មានអ្នកឆ្លងជំងឺកូវីដថ្មីទេ ។
ចំណែកអ្នកកំពុងសម្រាកព្យាបាលជំងឺកូវីដធ្លាក់ចុះមកត្រឹមចំនួន៣១នាក់
នៃអ្នកឆ្លង សរុប ១២២នាក់។ បើគិតត្រឹមព្រឹកថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២០នេះ។
នេះបើតាមការប្រកាសរបស់ក្រសួងសុខាភិបាល ។ ករណីជា សះស្បើយមាន១៤នាក់រួមមាន
-បុរសជនជាតិបារាំង ៣នាក់ អាយុ៦៦ឆ្នាំ អាយុ៦១ឆ្នាំ និងអាយុ៥៨ឆ្នាំ ។
-ស្ត្រីជនជាតិបារាំង ៧ នាក់ អាយុ៥៩ឆ្នាំ អាយុ៦៦ឆ្នាំ អាយុ៦០ឆ្នាំ
អាយុ៦០ឆ្នាំ អាយុ៦៩ឆ្នាំ អាយុ៦០ឆ្នាំ និងអាយុ៥៩ឆ្នាំ ។ បុរសនិងស្ត្រី
ទាំង១០នាក់ ខាងលើ ជាអ្នកទេសចរបារាំង មកលេងក្រុងព្រះសីហនុ
បានព្យាបាលជាសះស្បើយ ដោយទទួលបានលទ្ធផលតេស្តអវិជ្ជមាន វីរុសកូវីដ១៩
ចំនួន០២លើក ត្រូវបានដាក់នៅដាច់ដោយឡែក តាមបន្ទប់នៅសណ្ឋាគារ
ក្នុងក្រុងព្រះសីហនុ រង់ចាំជើងហើរវិល ត្រឡប់ទៅប្រទេស បារាំងវិញ ។
-បុរសជនជាតិឥណ្ឌូណេស៊ី២នាក់ អាយុ៤១ឆ្នាំ និងអាយុ៤៤ឆ្នាំ
បានទទួលការព្យាបាលជាសះ ស្បើយ ដោយទទួលបាន លទ្ធផលតេស្តអវិជ្ជមានវីរុសកូវីដ១៩
ចំនួន០២លើក ត្រូវបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យខេត្ត សៀមរាប ។
-បុរសជនជាតិខ្មែរ០២ នាក់ អាយុ៣៣ឆ្នាំ ជាអ្នកមគ្គុទេសទេសចរ
ក្រុមទេសចរបារាំងនៅក្រុងព្រះសីហនុ និង អាយុ៣៩ឆ្នាំ មានអាសយដ្ឋាន សង្កាត់ទួល
ទំពូង១ ខណ្ឌចំការមន រាជធានីភ្នំពេញ បានជាសះស្បើយ
ដោយទទួលបានលទ្ធផលតេស្តអវិជ្ជមានវីរុសកូវីដ១៩ ចំនួន ០២លើក
ត្រូវបានអនុញ្ញាតឱ្យចេញពីមណ្ឌលសុខភាពចាក់អង្រែក្រោម រាជធានីភ្នំពេញ ។
ប្រភព:ទទក
0 Comments